រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុងការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត នឹងត្រូវសុំការអនុម័តពីក្រុមប្រឹក្សាខេត្តនាកិច្ចប្រជុំសាមញ្ញលើកទី៦ខាងមុខ

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិក ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានជម្រាបជូននូវការងារចំពោះមុខដែលរដ្ឋបាលខេត្ត ត្រូវធ្វើបន្តលើការងារអភិវឌ្ឍខេត្ត តាមរយះការរៀបចំក្រុមការងារកសាងផែនការអភិវឌ្ឍ ការរៀបចំផែនការប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ស្របតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ និងកម្មវិធីអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាបាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យថ្នាក់ក្រោមជាតិមានឱកាសក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ដែលបានឆ្លើយតបតម្រូវការរបស់ប្រជាពលដ្ឋនៅថ្នាក់ក្រោមជាតិពិតប្រាកដ ។

ឯកឧត្តមអភិបាល បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការរៀបចំ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល បានទាន់ ពេលវេលា និងស្របតាមគោលការណ៍ណែនាំ គឺយើងចាំបាច់ ត្រូវ បង្កើត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ។

សូមបញ្ជាក់ផងដែរថាអង្គប្រជុំបានសម្រេចអនុម័តលើលើសមាសភាពក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល សរុប ៤៣រូប ដែលមានឯកឧត្តមអភិបាល ខេត្តជាប្រធាន អភិបាលរងមួយរូបជាអនុប្រធាន និងមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិក ហើយត្រូវ សុំការគាំទ្រ ពីគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សា ខេត្តជាមុន ដើម្បីយកទៅដាក់ស្នើសុំ ការអនុម័តពីក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។

អត្ថបទទាក់ទង