រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រជាពលរដ្ឋស្រុកជាំក្សាន្តចំនួន៧១២គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធ

នៅព្រឹកថ្ងៃទី​ទី​១៨ខែ​តុលា​ឆ្នាំ​២០១៩ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩១៩ ក្បាលដី ដែលមានផ្ទៃដីទំហំ ៤១០,៤៩ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៧១២ គ្រួសារ ក្នុងនោះ ភូមិវាលធំ ចំនួន ៣៦៧ ក្បាលដី ដែលមានផ្ទៃដីទំហំ ២៥៦,៩៤ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ ភូមិវាលពោធិ៍ ចំនួន ២៧៩ ក្បាលដី ដែលមានផ្ទៃដីទំហំ ៦៥,៤៧ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២១៤ គ្រួសារ និងភូមិគោកស្រឡៅ ចំនួន ២៧៣ ក្បាលដី ដែលមានផ្ទៃដីទំហំ ៨៨,០៨ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២១៦ គ្រួសារ ស្ថិត​ក្នុង​ភូមិ​វាល​ពោធិ៍​ ភូមិ​វាល​ធំ​និង​ភូមិ​គោក​ស្រឡៅ​ ឃុំ​ជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ព្រះ​វិហារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា លទ្ធផលសម្រេចបានគួរជាទីមោទនៈ ខាងលើនេះ គឺអាស្រ័យដោយក្រុមការងារទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់ កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតី លះបង់ខ្ពស់ និងមានជំនឿជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរពច្បាប់ចរាចរណ៍ បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ត្រួតពិនិត្យយានយន្តមុននឹងចេញដំណើរ បើស្រវឹងកុំបើកបរ ត្រូវគោរពល្បឿន និងស្លាកសញ្ញាចរាចរណ៍…។ ត្រូវគិតពីសុវត្ថិភាពម្ហូបអាហារ ត្រូវមានអនាម័យ រស់នៅស្អាត ចៀសផុតពីជម្ងឺឆ្លងផ្សេងៗ…។ល។

ជាចុងក្រោយឯកឧត្តម បានផ្ដាំផ្ញើដល់ លោកយាយ លោកតា អំ ពូ មីង មា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកបក្សពួកក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឱ្យបងប្អូន បង្កអសន្តិសុខ ចូលរួមក្បត់ជាមួយពួកវាឱ្យសោះ។ ព្រោះគ្មានលទ្ធផលល្អសម្រាប់បងប្អូនទេ បើបងប្អូនចូលរួម នោះបងប្អូនត្រូវប្រឈមនឹងផ្លូវច្បាប់ ដោយមានទោសចាប់ពី ៥ឆ្នាំឡើងទៅ។ ដូចនេះ កុំរវីរវល់ នឹងបក្សពួកក្បត់ជាតិឱ្យសោះ ត្រូវយកថ្ងៃ ៩ វិច្ឆិកា នេះ ដើម្បីអកអំបុកជួបជុំគ្នា និងសប្បាយរីករាយបុណ្យអុំទូក ប្រពៃណីជាតិវិញ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រសើរជាង។

អត្ថបទទាក់ទង