រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ប្តេជ្ញាលើកកម្ពស់មនុស្សចាស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

នាព្រឹកថ្ងៃព្រហស្បត៌១២កើត ខែ អស្សុជ ឆ្នាំកុរ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ រដ្ឋបាលខេត្តបានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ ២០០១៧-២០៣០ ក្រោមអធិបតីភាពលោកស្រី ចឹក ហេង អភិបាលខេត្តស្តីទី និងដោយមានការចូលរួមពីបណ្តាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកស្រី ចឹក ហេង អភិបាលខេត្តស្តីទី បានមានប្រសាសន៍លើឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោបានដាក់ចេញស្តីពីគោលនយោបាយជាតិស្តីពីមនុស្សចាស់(២០១៧-២០៣០)ចូលក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី០៦ តាមរយះកម្មវិធីសុខមាលភាពមនុស្សចាស់ ការលើកតម្លៃការការពារ និងមើលថែទាំមនុស្សចាស់ដែល
នោះ ជាភាពចាំបាច់ក្នុងការធានានូវគុណភាពជីវិតរបស់មនុស្សវ័យចាស់ នៅក្នុងក្របខ័ណ្ឌរួមនៃការអភិវឌ្ឍន៍ជាតិ។

បន្ថែមពីនេះ លោកស្រីអភិបាលខេត្តស្តីទីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពាសង្គម តាមរយៈបង្ក លក្ខណៈឲ្យមន្រ្តីសាធារណៈអតីតមន្រ្តីរាជជការស៊ីវិល និងអតីតយុទ្ធជនទទួលសេវាពិនិត្យពយាបាលជម្ងឺ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានា ដែលមានប័ណ្ណសមាជិក ប ស ស ជាសម្គាល់។

អត្ថបទទាក់ទង