ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ធ្វើការឱ្យមានការចូលរួមទាំងអស់ គ្នាលើកកម្ពស់វិស័យអប់រំ ធនធាន មនុស្សខ្លាំងពូកែច្រើនទើបជាប្រទេសជាតិមានការរីកចំរើននៅក្នុងពិធីជួបសំណេះសំណាលជាមួយ ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស Bនិងនិទ្ទេសCនៅព្រឹកថ្ងៃទី០៥ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តមអភិបាលខេត្ត បានមាន ប្រសាសន៍ដោយធ្វើការសង្ឃឹមថា៖មាតា បិតាអាណាព្យាបាលរបស់សិស្សឃើញកូនកំពុងរៀនសូត្រ ត្រូវប្រឹងប្រែងអោយកូនរៀនសូត្របន្តទៀតទើបជាការប្រសើរ បើមិនដូច្នេះទេគឺយើងទុកអោយកូនចៅរបស់យើង ស្ថិតនៅក្នុងស្ថានភាព ដែលខ្វះសមត្ថភាពមិនខាន។
ជាមួយគ្នានោះលោកអភិបាលខេត្តព្រះវិហារ បានសំដែងនូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្ស អោយទទួលបានលទ្ធផលល្អនៅថ្ងៃនេះ។ទន្ទឹមនិងនេះលោកក៍សម្តែងនូវការអបអរសារទរចំពោះសិស្សានុសិស្សជយ័លាភីនិទ្ទេសBចំនួន១៥នាក់និងនិទ្ទេសCចំនួន៧២នាក់ដែលបានប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិក្នុងសមយ័ប្រឡងថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩កន្លងទៅនេះផងដែរ។
លោកប្រាក់ សុវណ្ណបានមានប្រសាសន៍បន្តទៀតថា៖ក្មួយៗដែលប្រឡងជាប់និទ្ទេសBនិងនិទ្ទេសCក្នុងសមយ័ប្រឡងថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ ពិតជាសិស្សដែលរៀនពូកែនិងជាទំពាំងមួយដ៍ល្អ ដែលថ្ងៃក្រោយនិងក្លាយទៅជាឫស្សីមួយដ៍មានប្រយោជន៍សម្រាប់ប្រទេសជាតិយើង។លោកបញ្ជាក់ថា៖ពេលក្មួយៗរៀនពូកែ ប្រាកដជារកការងារធ្វើបានល្អ មានចំណូលខ្ពស់ ធ្វើអោយជីវភាពគ្រួសាររុងរឿង ប្រទេសជាតិរីកចំរើន។ដូចពាក្សមួយឃ្លានិយាយថា៖«បើអ្នកឈប់រៀនព្រោះតែក្រ អ្នកនិងក្លាយជាអ្នកក្រព្រោះតែឈប់រៀន»។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសBនិងនិទ្ទេសC ក៍ដូចជាការគោរពនូវការសន្យាមុនពេលប្រឡងនោះ លោកអភិបាលខេត្តព្រះវិហារបានឧបត្ថម្ភលើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេសB១៥នាក់ក្នុងម្នាកៗថវិកា៨០មុឺនរៀលនិទ្ទេសC៧២នាក់ ក្នុងម្នាក់ៗថវិកា៥០មុឺនរៀល ជូនវិទ្យាលយ័ទាំង១០ក្នុងវិទ្យាលយ័និមួយៗទទួលបានថវិការ១០មុឺនរៀល និងបានធ្វើការផ្តាំផ្ញើសូមអោយប្អូនៗត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវថែរក្សាសុខភាពអោយបានល្អនិងត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវរាល់ពេលធ្វើដំណើរ៕