រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ស្តង់បន្លែសុវត្ថិភាពត្រូវបានសម្ពោធឡើងដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីតាំងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានរៀបចំពីធីបើកសម្ភោធស្ដង់លក់បន្លែសុវត្ថិភាពក្នុងស្រុក ដែលគាំទ្រដោយគម្រោងឈេន ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហការី ជាមួយលោក លឹម សុគុណដារុន អនុប្រធានគម្រោងឈេន និងក្រុមការងារគម្រោងឈេន,មន្ទីរ,អង្គការដៃគូក្នុងខេត្តព្រះវិហារ ។

លោកពឹងទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នេះជាស្តង់ទី២ហើយ ដែលត្រូវសម្ពោធដាក់ដំណើរការនូវស្តង់សុវត្ថិភាព នេះឡើងក្នុងគោលបំណងៈបង្កើនបរិមាណលក់បន្លែសុវត្ថិភាពក្នុងស្រុក ជួយដល់អាជីវករក្នុងស្រុកដើម្បីពង្រីកអាជីវកម្មលក់បន្លែ
កែលម្អការផ្ដល់សេវាកម្ម ឫពត៌មានទីផ្សាររបស់អាជីវករ ទៅដល់ក្រុមកសិករនិងពង្រឹងទំនាក់ ទំនងអាជីវកម្មរវាងក្រុមកសិករ និងអាជីវករលក់បន្លែក្នុងស្រុក ។

សូមរំលឹកផងដែរថា ក្នុងក្រុងព្រះវិហារ ស្តង់ទី១បានដាក់ដំណើររួចមកហើយក្រោមការគាំទ្រ គម្រោងដោយអង្កការការីតាស់ ។

អត្ថបទទាក់ទង