ពីទីក្រុងហាណូយ :រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារអញ្ជើញចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មគ្រឿងញៀនឆ្លងដែន កិច្ចប្រជុំដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក, នគរបាល សហព័ន្ធ អូស្រ្តាលី និងអង្គការ UNODC ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។