រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់តេជោបុស្សស្បូវ

គ្រាន់តែ​មេឃ​បាន​បង្អុរ​ភ្លៀង​ប៉ុន្មាន​មេភ្លាម​មក​នោះ ហាក់​នាំឲ្យ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវ​ដែល​ស្ថិត​នៅ​តំបន់​ជាយដែន​រវាង​ខេត្ត​ព្រះវិហារ និង​ប្រទេស​ថៃ​ឯណោះ​ប្រែជា​ស្រស់​បំព្រង​បែប​ធម្មជាតិ ជាមួយ​ទេសភាព​ព្រៃឈើ​តូចធំ​ដុះអម​លាយ​ឡំ​ជាមួយ​នឹង​ផ្ទាំង​ថ្ម អាច​អង្គុយ​ទទួល​ទាន​អាហារ និងចុះ​ងូតទឹក​ត្រជាក់​ស្រេង​លេង​កម្សាន្ត ក្រោម​ម្លប់​ក្យូស ផ្ទាំង​ថ្ម និង​ដើម​ឈើ យ៉ាង​រីករាយ​រំសាយ​អស់​នូវក្តី​នឿយហត់​ភ្លែត​តែម្តង។

រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្សស្បូវ ដែល​មាន​ទេសភាព​ព្រៃឈើ​ធម្មជាតិ​បៃតង​ស្រងាត់​នារដូវ​វស្សា​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​តេជោ​បុស្សស្បូវ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​ភ្ញៀវទេសចរ​គ្រាន់តែ​ចូលតាម​ផ្លូវ​ក្រួស​ក្រហម មាន​ចម្ងាយ​ប្រមាណ ១៦ គីឡូម៉ែត្រ​ផ្លូវជាតិ​នៅត្រង់​ចំណុច​កណ្តាល​នៃផ្លូវ​បំបែក​ឆ្ពោះ​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ទៅកាន់​ទីប្រជុំជន​ស្រុក​ជាំក្សាន្ត​នៃ​ខេត្ត​ព្រះវិហារ។

អត្ថបទទាក់ទង